សារសំខាន់របស់ក្រមាខ្មែរយើង ក្រមាគឺជាសំពត់ត្បាញ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ ។ ប្រជាជនខ្មែរយើងបាននិងកំពុងប្រើប្រាស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដូចជាជួតក្បាល ទទូរនៅពេលដើរក្រោមពន្លឺថ្ងៃក្តៅ ផ្លាស់ងូតទឹក ជូតខ្លួន ក្រវ៉ាត់ចង្កេះ ពានា រុំកនៅប្រទេសត្រជាក់ជាដើម។ ក្រៅពីនេះ ក្រមាមិនត្រឹមតែជាសំពត់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែយើងអាចកែច្នៃធ្វើជាសម្លៀកបំពាក់ និងគ្រឿងតុបតែងលម្អបានយ៉ាងស្រស់ស្អាត ។ បច្ចុប្បន្ននេះ នៅពេលវីរូស COVID 19 កំពុងតែរាលដាលនៅតាមតំបន់នានាលើពិភពលោក ក្រមាគឺជាសំពត់ត្បាញដ៏មានតម្លៃអាចចូលរួមក្នុងការបង្ការការរីករាលដាលវីរុស COVID 19 និងកាត់បន្ថយការខ្វះខាតម៉ាស់ទៀតផង ។