ម្រេចកំពតត្រូវបានប្រទេសលើពិភពលោកកំពុងទទួលស្គាល់ ដែលមិនត្រូវតែប៉ុណ្ណោះចុងភៅល្បីៗបានបង្ហាញថា ម្រេចកំពតជាម្រេចដែលល្អជាងគេសម្រាប់ការចំអិនម្ហូប។ ក្នុងនោះដែរម្រេចកំពតមាន៣ប្រភេទ គឺម្រេចពណ៌ខ្មៅ ម្រេចពណ៌ក្រហមនិងពណ៌សជាពិសេសនោះគឺម្រេចអាចន៍ចាបដែលពិបាករកជាងគេ។ ឯតម្លៃវិញរហូតដល់ជាង៤០០ ដុល្លារក្នុងមួយគីឡូក្រាម ចំណែកឯម្រេចផ្សេងៗក៏មានតម្លៃចាប់ពីជាង ១០០ ដុល្លារឡើងទៅក្នុងមួយគីឡូក្រាម។
ផលិតផល ម្រេច កំពត របស់ ប្រទេស កម្ពុជា ជា គ្រឿងទេស ដ៏ឈ្ងុយឆ្ងាញ់សម្រាប់ មេ ចុងភៅ នៅជុំវិញ ពិភពលោក ត្រូវបាន ចាត់ ចូល ទៅ ក្នុង ក្រុម គ្រឿងផ្សំ នៃ លំដាប់ អាហារ ឆ្ងាញ់ៗ ដែល រក្សា ឈ្មោះ ដោយ សហភាព អ៊ឺ រ៉ុ ប រួម ជាមួយ ផលិតផល មួយ ចំនួន រួម មាន ផលិតផល ឈី ស របស់ ប្រទេស បារាំង Gruyere និង ផលិតផល សាច់ Parma ham របស់ ប្រទេស អ៊ី តា លី ផង ដែរ ។