១. ជួយដល់មុខងារខួរក្បាលស្ករត្នោត មានផ្ទុកនូវជាតិវីតាមីន និងសារធាតុរ៉ែ ដែលអាចជួយការពារពីការកើតជំងឺនានាបាន ។ លើសពីនេះទៅទៀត ស្ករត្នោតក៏មាននូវជាតិប៉ូតាស្យូម អាសូត ផូស្វ័រ ដែក និងស័ង្កសី ដែលសារធាតុទាំងនេះ អាចជួយធ្វើឲ្យប្រព័ន្ធភាព សុំារឹងមាំ និងជំនួយដល់មុខងារខួរក្បាលថែមទៀតផង ។
២. ផ្ដល់ផលល្អចំពោះសុខភាពបើទោះបីស្ករត្នោតមានជាតិផ្អែម ដូចជាជាតិស្ករដទៃទៀតក៏ពិតមែន ប៉ុន្តែកម្រិតជាតិស្កររបស់វា គឺទាបជាងកម្រិតជាតិ ស្ករធម្មតា ដែលពិសារទៅអាចជួយផ្ដល់ផលល្អ ចំពោះសុខភាពអ្នកបាន ។
៣. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមស្ករត្នោតត្រូវបានគេចាត់ទុកថា ជាអាហាររូបត្ថម្ភមួយប្រភេទ ដែលអាចជួយកាត់បន្ថយហានិភ័យនៃ ជំងឺទឹកនោមផ្អែមបាន ដោយសារការបរិភោគវា គឺមិនធ្វើឲ្យប៉ះពាល់ដល់ជាតិអាំងស៊ុយ លីននៅក្នុងខ្លួនរបស់អ្នកនោះទេ ។
៤. កាត់បន្ថយហានិភ័យជំងឺមហារីកតាមការសិក្សាបានបង្ហាញឲ្យដឹងថា ស្ត្រីដែលប្រើស្ករត្នោតមកធ្វើជារបបអាហារ គឺមានអត្រានៃកើតជំងឺមហារីកទាប ជាងស្ត្រីមានរបបអាហារដោយប្រើស្ករធម្មតា ៕