វិទ្យាស្ថានគ្រប់គ្រងជំងឺទឹកនោមផ្អែម, រំលាយអាហារ និងជំងឺតម្រងនោមរបស់អាមេរិក ទើបនឹងឲ្យដឹងថា ការប្រើម្សៅល្មៀតលាយជាមួយទឹកក្តៅឧណ្ហៗ រួចទទួលទាននឹងមានប្រសិទ្ធភាពសំអាតរាងកាយ, ជំនួយរំលាយអាហារល្អបំផុត, ជំនួស ឲ្យការ ប្រើផលិតផលកែច្នៃគីមីមានប្រសិទ្ធភាពដូចគ្នា តែអមជាមួយនូវឥទ្ធិពលបន្ទាប់បន្សំជាច្រើន ។
ផ្ទុយជាមួយនឹងទឹកត្រជាក់, ទឹកក្តៅឧណ្ហៗជួយរំញោចសកម្មភាពប្រព័ន្ធឈាមរត់ឲ្យដំណើរការទៀងទាត់, រវៀសរវៃជាង, ជួយកម្ចាត់ជាតិពុល, សម្រួលសីតុណ្ហភាព, លាបរំអិលសន្លាក់, ធ្វើនិយ័តកម្មប្រព័ន្ធរំលាយអាហារ ។
ពេលម្សៅល្មៀតត្រូវបានលាយជាមួយទឹកក្តៅ, ល្មៀត នឹងជាទឹកប្រមាត់មួយប្រភេទដូច គ្នានឹងទឹករំលាយអាហារសំខាន់មួយមាននៅក្នុងថ្លើម ជួយបំផ្លាញជាតិខ្លាញ់ ។ ទឹកប្រមាត់នេះនឹងសំអាតឈាមក្នុងរាងកាយ, កម្ចាត់កូឡេស្តេរ៉ូល និងកោសិកាឈាមក្រហមចាស់ៗ ។
ទឹកម្សៅល្មៀត ក៏មានឥទ្ធិពលអាល់កាឡាំងលើរាងកាយបន្ថយហានិភ័យកើតជំងឺរីកចម្រើនខ្លាំង ក្នុងបរិស្ថានអាស៊ីត ។ លក្ខណៈពិសេសប្រឆាំងរលាករបស់ Curcumin, សារជាតិដ៏ខ្លាំងក្លាមួយរបស់ល្មៀត ក៏អាចជួយបន្ថយការឈឺចាប់ដោយសាររលាក សន្លាក់, កម្ចាត់កំណក Amyloid ពាក់ព័ន្ធដល់ជំងឺ Alzheimer ៕
នៅពេលឡើងមុន ហើយមុខតែងតែ បន្សល់ស្លាកស្នាមជានិច្ច វាជាកង្វល់មួយសម្រាប់ មនុស្សស្រីគ្រប់រូប ឥលូវលែងជាបញ្ហាទៀតហើយ ជាមួយម្សៅល្មៀត អាចជួយ ដោះស្រាយបញ្ហ របស់អ្នកបានដោយគ្រាន់តែអនុវត្តន៏ វិធីខាងក្រោម 2 ឫ 3ដងក្នុងមួយសប្តាហ៏ ដើម្បីឲ្យស្បែកប្រែ មកជាភ្លឺថ្លា និងទន់រលោងដូចទារកវិញ។
១. ម្សៅល្មៀត ជាមួយទឹកឃ្មុំ
ម្សៅល្មៀត ជាមួយទឹកឃ្មុំ អាចជួយឲ្យ មុខបាត់មុន ភ្លឺថ្លា និងមិនបន្សល់ស្លាកស្នាម។
- ម្សៅល្មៀត មួយស្លាបព្រាកាហ្វេ
-ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ
-លាយបញ្ជួលគ្នា
-លាបនៅកន្លែង ដែលមាន មុន ឫស្នាម
-ទុកចោល មួយយប់ ព្រឹកឡើង ទើបលាងមុខ ចេញជាមួយទឹកស្អាត។
២. ម្សៅល្មៀត ជាមួយទឹកដោះគោឆៅ
ម្សៅល្មៀត ជាមួយទឹកដោះគោឆៅ អាចជួយឲ្យ មុខបាត់មុន ទន់រលោង និងក្មេងជាងវ័យ។
- ម្សៅល្មៀត មួយស្លាបព្រាកាហ្វេ
-ទឹកដោះគោឆៅ ពីរស្លាបព្រាកាហ្វេ
-លាយបញ្ជួលគ្នា
-លាងមុខ និងទឹកស្អាត បន្ទាប់មកលាប ល្បាយដែលលាយរួច ឲ្យពេញមុខ
-ទុកចោល១៥នាទី ទើបលាងមុខចេញ ជាការស្រេច។